Kompany គិតថា Cristiano Ronaldo នឹងឈ្នះស្បែកជើងមាសនៅ World Cup 2022

វីរបុរសរបស់ Manchester City គឺលោក Vincent Kompany គិតថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងក្លាយជាម្ចាស់ពានស្បែកជើងមាស នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ។

Ronaldo នឹងចូលរួមការប្រកួតបាល់ទាត់ពិភពលោក តំណាងឲ្យក្រុមជម្រើសជាតិព័រទុយកាល់ ដែលធ្វើឡើងចាប់ពីថ្ងៃទី២០ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ខែធ្នូ ដោយបើកឆាកការប្រកួតគឺ ព័រទុយកាល់ ត្រូវប៉ះជាមួយប្រទេស ហ្កាណា។ ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បាននិយាយថារូបគេចង់បំបែកកំណត់ត្រារបស់ Eusebio ក្នុងនាមជាកីឡាករស៊ុតបាន៩គ្រាប់នៅព្រឹត្តិការណ៍នេះទៀតផង។ យ៉ាងណាមិញ ឥលូវនេះលោក Vincent Kompany បាននិយាយថា៖ “តើអ្នកដឹងទេថា ព័រទុយកាល់មានកីឡាករដែលអាចឈ្នះពានស្បែកជើងមាសបាន គឺអាចជា Cristiano Ronaldo”៕