Leipzig តែង​តាំង​ Marco Rose ជា​គ្រូ​បង្គោល​ថ្មី​ជា​ផ្លូវការ​

ក្លឹប​ Leipzig បាន​ធ្វើ​ការ​តែង​តាំង​ជា​ផ្លូវការ​ លោក​ Marco Rose ជា​គ្រូ​បង្គោល​ថ្មី​នៅ​ក្នុង​ថ្ងៃ​នេះ​។

Leipzig និង​គ្រូ​បង្គោល​ថ្មី​វ័យ​៤៥ឆ្នាំ​រូប​នេះ​ បាន​ព្រមព្រៀង​គ្នា​ចុះ​កុងត្រា​រយៈពេល​២ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៤។ លោក​ Rose ជា​គ្រូ​បង្គោល​ថ្មី​ ជំនួស​ លោក​ Domenico Tedesco ដែល​ត្រូវ​បាន​ក្លឹប​ដេញ​ពី​តំណែង​គ្រូ​បង្គោល​កាល​ពី​ម្សិលមិញ​ ក្រោយ​បាន​ដឹកនាំ​ឲ្យ​ចាញ់​ក្លឹប​ Shakhtar Donetsk នូវ​លទ្ធផល​ ១-៤ ក្នុង​ប្រកួត​បើក​ឆាក​ UEFA Champions League វគ្គ​ជម្រុះ​៣២ក្រុម​​។ គ្រូ​ Leipzig ថ្មី​នេះ​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​រយៈពេល​១៣ឆ្នាំ​ ដោយ​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ Dortmund និង​ Salzburg ជា​ដើម​៕