Lewandowski បក​ស្រាយ​ពី​មូលហេតុ​ដែល​ផ្លាស់​មក​ Barcelona

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​និយាយ​បកស្រាយ​ទៅ​កាន់​ Barca TV នៅ​ក្នុង​ថ្ងៃ​នេះ​ពី​មូលហេតុ​ ដែល​គេ​សម្រេច​ផ្លាស់​មក​ក្លឹប​ Barcelona ក្នុង​រដូវកាល​នេះ​។

Lewandowski បាន​និយាយ​ថា​៖” ខ្ញុំ​ផ្លាស់​មក​ទី​នេះ​គឺ​ដើម្បី​ជួយ​ Barca ត្រលប់​ទៅ​ក្លឹប​កម្រិត​កំពូល​វិញ​ និង​ឈ្នះ​ពាន​ជា​ច្រើន​ទៅ​តាម​ដែល​អាច​​ធ្វើ​បាន​។ ណា​មួយ​ខ្ញុំ​តែង​តែ​ចង់​មក​ក្លឹប​ La Liga ដ៏​អស្ចារ្យ​មួយ​នេះ​ផង​ដែរ​ ហើយ​គឺ​នេះ​ជា​ឱកាស​ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ការ​ប្រកួត​ឲ្យ​ច្រើន​ក្នុង​ជីវិត​ខ្ញុំ​។ ខ្ញុំ​ជា​កីឡាករ​ដែល​ចង់​តែ​ឈ្នះ​ ហើយ​នៅ​នេះ​យើង​មាន​កីឡាករ​ល្អ​ៗមាន​គុណភាព​ស្រាប់​ អញ្ចឹង​ខ្ញុំ​សប្បាយ​ចូល​មែន​ទែន​នឹង​ចូល​ប្រកួត​ប្រជែង​ជា​មួយ​ពួក​គេ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” មួយ​វិញ​ទៀត​ខ្ញុំ​ឃើញ​គំនិត​ Xavi ត្រូវ​នឹង​ខ្ញុំ​។ ខ្ញុំ​លេង​ និង​ឈ្នះ​ពាន​ឲ្យ​បាន​ច្រើន​។ ហើយ​គាត់​ដឹង​ច្បាស់​ពី​ការ​ដឹកនាំ​ Barca ។ គាត់​ធ្លាប់​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​ ហើយ​គេ​ក៏​ជា​គ្រូ​បង្គោល​ផង​ដែរ​ឥឡូវ​នេះ​។ គាត់​មាន​គិត​ពី​អនាគត​ច្រើន​ ហើយ​ខ្ញុំ​ចង់​ចូល​រួម​ជា​មួយ​គាត់​ “។

Lewandowski បាន​ផ្លាស់​ពី​ Bayern Munich ក្រោយ​រួម​រស់​អស់​រយៈពេល​ ៨ឆ្នាំ​ដោយ​ផ្លាស់​ទៅ​កាន់​ Barca ក្នុង​រដូវកាល​ថ្មី​នេះ​ ដោយ​មាន​កុងត្រា​ដល់​ឆ្នាំ​២០២៥៕