Lewandowski ប្រាប់ថាគាត់អត់ទាន់ហ៊ានយកខ្លួនឯងទៅប្រៀបធៀបនឹង Benzema ទេ

Robert Lewandowski ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona បាននិយាយថា គាត់អត់ទាន់ហ៊ានយកខ្លួនឯងទៅប្រៀបធៀបនឹង Karim Benzema ទេ ដោយគាត់អះអាងថាខ្សែប្រយុទ្ធសញ្ជាតិបារាំង គឺបានប្រកបអាជីពនៅក្របខណ្ឌ La Liga នេះអស់រយៈពេល ១២ ឆ្នាំមកហើយ ខណៈគាត់ទើបតែចាប់ផ្តើមនៅ អេស្ប៉ាញជាលើកដំបូងប៉ុណ្ណោះ។

ជាការពិតណាស់ ក្រោយ Barcelona យកបាន Lewandowski គេគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារអំពីការប្រកួតប្រជែងរវាងខ្សែប្រយទ្ធសញ្ជាតិប៉ូឡូញ នឹង Benzema នៅលីគកំពូល អេស្ប៉ាញ ប៉ុន្តែផ្ទុយទៅវិញ Lewandowski លើកឡើងថាគាត់អត់ទាន់ហ៊ានយកខ្លួនឯងទៅប្រៀបធៀបនឹង Benzema ឡើយ។ ទាក់ទងនឹងរឿងខាងលើ, Lewandowski បាននិយាយយ៉ាងដូច្នេះថា៖ “(Benzema) ដោយសារសម្រាប់វាជារឿងថ្មីក្នុងការមកទីនេះ ប៉ុន្តែសម្រាប់គាត់ គឺគាត់នៅ La Liga ច្រើនឆ្នាំមកហើយហើយគាត់បានបង្ហាញឱ្យគ្រប់គ្នាបានឃើញរួចហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថាគាត់ជាកីឡាករល្អ”៕