Liverpool ត្រៀមទឹកប្រាក់ខ្ទង់ ៦០លានផោនទិញយក De Jong ពីក្លិប Barcelona

យោងតាម Futbol Total គឺ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានត្រៀមទឹកប្រាក់ខ្ទង់ ៦០លានផោន(ស្មើនឹងប្រមាណ ៧០.៣ លានដុល្លារ) ក្នុងការទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona។

De Jong ត្រូវ Manchester United តាមទិញយកបានមួយរយៈហើយ ប៉ុន្តែកីឡាករសញ្ជាតិហូឡង់រូបនេះមិនចង់ផ្ទេរទៅទឹកដី Old Trafford ទេព្រោះគ្មានកៅអីលេង Champions League ។ យ៉ាងណាមិញ Barcelona ត្រូវការលក់ De Jong ដើម្បីសម្រួលបន្ទុកហិរញ្ញវត្ថុខណៈដែល លោក Jurgen Klopp បាននិយាយត្រង់ៗថាក្រុមលោកពិតជាត្រូវការខ្សែបម្រើម្នាក់ ក្រោយ Naby Keita និង Thiago Alcantara បានរងរបួស។ ដោយឡែក ក្រៅពី Man UTD និង Liverpool គឺ Chelsea ក៏កំពុងចង់បានខ្សែបម្រើរូបនេះដែរ។ គួរបញ្ជាក់ផងដែរថា Frenkie De Jong បានផ្ទេរពី Ajax មកកាន់ Barcelona កាលឆ្នាំ២០១៩ ដោយបានចូលលេង១៤២ប្រកួត និងស៊ុតបញ្ចូលទីបាន១៣គ្រាប់ព្រមទាំងបញ្ជូនបាល់១៨គ្រាប់ផងដែរ៕