Liverpool នាំយកខ្សែបម្រើ Authur Melo ពី Juventus ក្នុងលក្ខខណ្ឌខ្ចីជើង

Liverpool បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលរបស់ Juventus កីឡាករ Arthur Melo ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។

កីឡាករអន្តរជាតិប្រេស៊ីលអាយុ 26 ឆ្នាំបានបង្ហាញខ្លួន 31 ប្រកួតឱ្យ Juventus កាលពីរដូវកាលមុន ប៉ុន្តែមិនបានលេងក្នុងរដូវកាលថ្មីនេះទេ។ គេមកដល់ Anfield ដើម្បីជួយសម្រាលបញ្ហារបួសបច្ចុប្បន្នរបស់ Liverpool នៅក្នុងតំបន់បម្រើ។

Arthur ដែលបានលេងឱ្យជម្រើសជាតិ 22 ដង បានលើកពាន Copa America ក្នុងឆ្នាំ 2019 ជាមួយអ្នកចាំទី Liverpool បច្ចុប្បន្ន Alisson Becker និងខ្សែប្រយុទ្ធ Roberto Firmino ៕