Maddison និយាយថា Luis Suarez មានសមត្ថភាពប្រសើជាង Sergio Aguero

ខ្សែបម្រើប្រយុទ្ធ James Maddison នៃក្លិប Leicester City បានជ្រើសរើស Luis Suarez ថាជាកីឡាករល្អជាង Sergio Aguero ។

Suarez ធ្លាប់ជាតារាឆ្នើមនៅ Liverpool ដោយរូបគេអាចរកបាន៨២គ្រាប់និងបញ្ជូនបាល់៤៦គ្រាប់ ក្នុងការបង្ហាញខ្លួន១៣៣ប្រកួត មុនផ្លាស់ទៅ Barcelona នាឆ្នាំ២០១៤។ ចំណែក Sergio Aguero ដែលទើបតែចូលនិវត្តន៍ពីបាល់ទាត់វិញ ត្រូវបានគេស្គាល់ថាជាវីបុរសឆ្នើមរបស់ Manchester City ដោយរូបគេស៊ុតបញ្ចូលទីបានដល់២៦០ ក្នុងការបង្ហាញខ្លួន៣៩០ប្រកួត។ យ៉ាងណាមិញ Maddison នៅតែគិតថា Suarez គឺមានគុណភាពជាង Aguero ៖ “គេពិតជាស្វិតស្វាញខ្លាំងណាស់។ គេពិតជាមានគុណភាពមិនគួរឲ្យជឿ។ ក្នុងនាមជាអតីតកីឡាកររបស់ Norwich គឺខ្ញុំដឹងថាគេមានសមត្ថភាពស៊ុតបញ្ចូលទី ហើយខ្ញុំគិតថាគេអាចរកបាន Hat-Trick យ៉ាងស្រួល…ដូច្នេះខ្ញុំនឹងរើសយក Luis Suarez”៕