Man United ខិត​ជិត​យក​បាន Antony ក្នុង​តម្លៃ​កំណត់ត្រា​មួយ​របស់​ក្លឹប

ក្លឹប Manchester United បាន​​យល់​ព្រម​កិច្ចព្រមព្រៀង​ជាមួយ Ajax ហើយ​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ Antony។

គេ​ត្រូវ​បាន​ដឹង​ថា Man United នឹង​ចំណាយ​៨០​លាន​ផោន​ទៅ​កាន់ Ajax ដើម្បី​នាំ​យក Antony មក​កាន់​ទឹក​ដី Old Trafford។ កីឡាករ​វ័យ​២២​ឆ្នាំ​​នឹង​មក​កាន់​ទីក្រុង Manchester ដើម្បី​បំពេញ​ការ​ពិនិត្យ​សុខភាព​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុន។ ប្រសិន​គ្រប់​យ៉ាង​ជោគជ័យ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​​នឹង​ក្លាយ​​ជា​​កីឡាករ​លំដាប់​ទី​ពីរ​របស់ Man United មាន​តម្លៃ​ខ្លួន​ខ្ពស់​​ជាង​គេ​​ជាមួយ Harry Maguire ខណៈ Paul Pogba បន្ត​ជា​កីឡាករ​មាន​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​របស់​ក្លិប​៨៩​លាន​ផោន។ Antony រក​បាន​២៥​គ្រាប់ និង Assist ២២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៨២​​ប្រកួត​ឲ្យ Ajax ក្រោយ​ផ្ទេរ​ពី​ក្លឹប​នៅ​ប្រេស៊ីល Sao Paulo កាល​ពី​ឆ្នាំ​២០២០ ដោយ​កាល​នោះ​លោក Erik ten Hag ជា​អ្នក​ទិញ​​មក៕