Man United ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Ivan Toney របស់ Brentford ជំនួស Ronaldo

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបបិសាចក្រហម Manchester United ចង់ចុះហត្ថលេខាលើ Ivan Toney របស់ Brentford ដើម្បីជំនួស Cristiano Ronaldo។

អនាគតរបស់ Ronaldo នៅ Old Trafford ចាប់ផ្ដើមមានភាពស្រពេចស្រពិលសាជាថ្មី បន្ទាប់ពីប្រធានក្រុមព័រទុយហ្គាល់រូបនេះបានផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Piers Morgan រិះគន់ចំៗទៅកាន់គ្រូបង្វឹក និង ក្លិប ។ ក្នុង​អំឡុង​ពេល​សម្ភាសន៍នោះ Ronaldo បាន​និយាយ​ថា​គាត់​គិត​ថា​គាត់​ត្រូវ​បាន”ក្បត់”ដោយ ក្លិបនិង​អ្នក​ចាត់ការលោក Erik ten Hag ។ Ronaldo បានបង្ហាញបំណងចង់ចាកចេញពីក្លឹបជាលើកទីពីរនៅរដូវក្តៅនេះ។ ហើយ ក្នុង​ចំណោម​បេក្ខភាព​ដ៏​មាន​សក្ដានុពល​មួយ​ចំនួន​ដែលអាចនឹងមក ​ជំនួស​តំណែងគាត់បើតាមរបាយការណ៍មួយចំនួន គឺ កីឡាករ Toney ខ្សែប្រយុទ្ធ Brentford គឺជា​ជម្រើស​ដែល​ពេញ​ចិត្ត​សម្រាប់ Ten Hag។ គួរម្លឹកដែរថា Toney រកបានដប់គ្រាប់នៅ Premier League នៅរដូវកាលនេះ។ គាត់ត្រូវបានគេមើលរំលងសម្រាប់ការជ្រើសរើសទៅលេង World Cup ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំមានតម្លៃខ្លួនប្រមាណ៥០លានផោន៕