Man United បានប្រកាសលេខអាវរបស់ Antony ហើយ តែមិនមែនលេខ ១១ ទេ

បន្ទាប់ពីទិញបាន Antony ពី Ajax ក្នុងតម្លៃ ១០០ លាន ទីបំផុត Manchester United បានប្រកាសលេខអាវរបស់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះហើយ តែមិនមែនលេខ ១១ ទេ។

យោងតាមទំព័រផ្លូវការរបស់ Man UTD បានធ្វើការប្រកាសកាលពីល្ងាចមិញថា Antony នឹងពាក់អាវលេខ ២១ សម្រាប់រដូវកាលថ្មីជាមួយក្រុមបិសាចក្រហម ដែលនេះគឺជាលេខចាស់របស់ Edinson Cavani។ ជាមួយគ្នានេះ Man UTD ក៏បានប្រកាសពីលេខអាវរបស់អ្នកចាំទីចំណូលថ្មី Martin Dubravka ផងដៃ ដោយរូបគេនឹងពាក់អាវលេខ ៣១ ក្នុងនាមជាអ្នកចាំទីដៃទី ២៕