Man Utd នឹង​បង្កើន​សំណើ​ដល់​៨០​លាន​ផោន​ដើម្បី​តាម​ទិញ Antony

Manchester United នឹង​ព្យាយាម​បង្កើន​​សំណើ​ដេញ​ថ្លៃ​ដល់​ទៅ​៨០​លាន​ផោន​ទៅ​កាន់ Ajax ដើម្បី​តាម​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ Antony។

អ្នក​ចាត់​ការ Erik ten Hag ចង់​បាន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​មក​កាន់​ទឹក​ដី Old Trafford ក្នុង​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​សំណើ​ចុងក្រោយ​របស់ United ៦៨​លាន​ផោន​ត្រូវ​បាន​បដិសេធ។ ក្លឹប​បិសាច​ក្រហម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើន​សំណើ​ដល់​៨០​លាន​ផោន​​ដើម្បី​យក​ឲ្យ​កីឡាករ​វ័យ​២២​ឆ្នាំ​ដើម្បី​បំពេញ​បន្ថែម​នៅ​តំបន់​ប្រយុទ្ធ។ ទាក់ទង​នឹង​ការ​លក់​​ចេញ​ទិញ​ចូល ខ្សែ​ការពារ Eric Bailly បាន​និយាយ​លា​​​មិត្តរួម​ក្រុម​នៅ​ទីលាន​ហ្វឹកហាត់ Carrington កាល​ពី​ថ្ងៃ​អង្គារ​មុន​​ហោះ​ទៅ​កាន់​ប្រទេស​បារាំង​ចូលរួម​ជាមួយ​ក្រុម Marseilla ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​ក្នុង​តម្លៃ​ខ្លួន​២​លាន​ផោន។ Marseille អាច​នឹង​យក Bailly ផ្ដាច់​​ដោយ​បង់​៦​លាន​ផោន ប្រសិន​បើ​ពួក​គេ​បាន​ទៅ​លេង​នៅ Champions League រដូវ​កាល​ក្រោយ៕