Man UTD នឹងផ្តាច់កុងត្រា Ronaldo ចោល បើគេយល់ព្រមលើលក្ខខណ្ឌមួយនេះ

ក្លិប Manchester United ត្រូវបានគេរាយការណ៍ នឹងផ្តាច់កុងត្រាដែលនៅសេសសល់របស់ Cristiano Ronaldo ប្រសិនបើសមីខ្លួនយល់ព្រមលើលក្ខខណ្ឌមួយនេះ។

ជាការពិតណាស់ នាពេលថ្មីៗនេះ Ronaldo បានផ្តល់កិច្ចសម្ភាសន៍ ជាមួយអ្នកកាសែត និង បានទម្លាយគ្រប់បញ្ហាទាំងអស់របស់ Man UTD ដែលគេបានជួបប្រទះ ដែលធ្វើឲ្យថ្នាក់លើរបស់ក្រុមបិសាចក្រហមខឹងសម្បារនឹងគេខ្លាំងមែន ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់ The Telegraph បានលើកឡើងថា Man UTD នឹងផ្តាច់កុងត្រា Ronaldo ចោល ប្រសិនបើរូបគេយល់ព្រមក្នុងការយកប្រាក់ឈ្នួលដែលនៅសេសសល់សល់ពីកិច្ចសន្យា ៦ខែ ដែលមានតម្លៃដល់ទៅ ១៣លានផោន (រឺប្រមាណ ១៥លានដុល្លារ)៕