Man Utd បន្ត​ឈ្នះ​ប្រកួត​មិត្ត​ភាព​ Pre Season ៣ប្រកួត​ជាប់​គ្នា​

ក្លឹប​ Manchester United បាន​ប្រកួត​ឈ្នះ​ក្លឹប​ Crystal Palace ក្នុង​លទ្ធផល​ ៣-១ ក្នុង​ប្រកួត​មិត្ត​ភាព​ Pre Season នៅ​ទីលាន​ Melbourne Cricket Ground នៅ​ឯ​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ប្រកួត​ខាង​លើ​ Man Utd បាន​ស៊ុត​ចូល​មុន​ ៣គ្រាប់​ ដោយ​ខ្សែ​ប្រយុទ្ធ​ Anthony Martial នៅ​នាទី​ទី​១៧ ខ្សែ​ប្រយុទ្ធ​ Marcus Rashford នៅ​នាទី​ទី​៤៨ និង​ខ្សែ​ប្រយុទ្ធ​ Jadon Sancho នៅ​នាទីទី​៥៩ ក្រោយ​ខាង​ Crystal Palace ក៏​វាយ​បក​វិញ​បាន​ ១គ្រាប់​ដោយ​ ខ្សែ​ការពារ​ Joel Ward នៅ​នាទីទី​៧៤។

នេះ​ជា​ប្រកួត​មិត្តភាព​ Pre Season លើក​ទី​៣ របស់​ Man Utd ដោយ​ក្លឹប​នេះ​បាន​យក​ឈ្នះ​ទាំង​៣លើក​ជាប់​គ្នា​តែ​ម្ដង​ ដោយ​កាល​ពី​ប្រកួត​លើក​ទី​១ Man Utd បាន​យក​ឈ្នះ​ Liverpool ៤-០ និង​ប្រកួត​លើក​ទី​២ Man Utd បាន​យក​ឈ្នះ​ Melbourne Victory ៤-១៕