Mane ខកខាន​លេង​នៅ​ World Cup ក្រោយ​ពី​ត្រូវ​របួស

ខ្សែ​ប្រយុទ្ធ Sadio Mane ខកខាន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​នៅ​ព្រឹត្តិការណ៍​ World Cup ឆ្នាំ២០២២ នា​ឯ​ប្រទេស​កាតារ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​រង​របួស​។

កីឡាករ​រូប​នេះ​បាន​រង​របួស​ជង្គង់​អំឡុង​ពេល​លេង​ឱ្យ​ Bayern Munich ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Werder Bremen កាល​ពី​យប់​ថ្ងៃ​អង្គារ។ ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​នេះ​លេង​បាន​តែ ១៥នាទី​ប៉ុណ្ណោះ​នៅ​ក្នុង​តង់ទី១ ហើយ​រូប​គេ​ក៏​ត្រូវ​បាន​ដូរ​ចេញ​ភ្លាមៗ​បន្ទាប់​ពី​មាន​បញ្ហា​ជង្គង់។ សេណេហ្គាល់​ស្ថិត​នៅ​ក្នុង​ពូល​ A ដែល​រួម​មាន​ម្ចាស់​ផ្ទះ​កាតារ ហុល្លង់ និង​អេក្វាឌ័រ។ Mane បាន​ធ្លាប់​ជួយ​សេណេហ្គាល់​ឈ្នះ​អេហ្ស៊ីប ដោយ​វគ្គ​ប៉េណាល់ទី​ក្នុង​ពាន​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អាហ្វ្រិក Africa Cup of Nations កាល​ពី​ឆ្នាំ២០២១៕