Mane រំឭក Muller ហាម​ធ្វើ​រឿង​មួយ​​នេះ​ពេល​លេង​ទល់​​នឹង Lewandowski

Thomas Muller នឹង​ឈរ​លើ​ទីលាន​ម្ដង​ទៀត​ជាមួយ Robert Lewanowski ក្នុង​ពាន​រង្វាន់ Champions League ប៉ុន្តែ​លើក​នេះ​ពាក់​អាវ​ក្លឹប​ខុស​គ្នា។

មុន​ការ​ប្រកួត​មក​ដល់ Muller បាន​ទម្លាយ​រឿង​មួយ​ដែល Sadio Mane បាន​ប្រាប់​ខ្លួន​មុន​​ពេល​លេង​ទល់​​មុខ​នឹង​ Lewandowski។ “Mane បាន​ប្រាប់​ខ្ញុំ​កាល​ពី​១០​ថ្ងៃ​មុន​​ត្រូវ​​ប្រុងប្រយ័ត្ន​​មិន​ត្រូវ​​ប៉ះ​បាល់​ឲ្យ Lewandowski ទេ។ ពួក​​យើង​ត្រូវ​លេង​​ការ​ប្រកួត​របស់​ពួក​យើង​នៅ​ថ្ងៃ​ស្អែក ហើយ​មិន​​ផ្ដោត​ខ្លាំង​ទេ​លើ Lewandowski “។ សម្ដី Muller ក្នុង​សន្និសីទកាសែត។​​Lewandowski និង Muller បាន​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ​គ្នា​៨​រដូវ​កាល​នៅ Bayern ដោយ​​សហការ​​រក​គ្រាប់​បាល់​​បាន​ជា​​ច្រើន​​គ្រាប់។ យ៉ាងណាមិញ ក្នុង​រដូវ​ក្ដៅ​នេះ កីឡាករ​សញ្ជាតិ​ប៉ូឡូញ​​បាន​ផ្លាស់​មក​កាន់ Barcelona ដើម្បី​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី។ Bayern Munich នឹង​បើក​កីឡាដ្ឋាន Allianz Arena ស្វាគមន៍ Barcelona ក្នុង​ការ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ពូល C នៃ​ពាន​រង្វាន់ Champions League រាត្រី​នេះ​ម៉ោង​២​រំលង​អាធ្រាត្រ៕