Martial នៅតែបន្តអវត្តមានមិនអាចជួយ Man Utd ទល់ Arsenal នោះទេ

លោក Erik Ten Hag បញ្ចាក់ច្បាស់ហើយថា កីឡាករ Anthony Martial នឹងមិនមែនវត្តមាន​ ជួយក្រុម Manchester United ទល់នឹងក្រុម Arsenal នៅចុងសប្តាហ៍នេះទេ។

ជាការពិតណាស់ នៅថ្ងៃអាទិត្យស្អែកថ្ងៃទី៤ខែកញ្ញានេះ នៅវេលាម៉ោង ១០:៣០ នាទីយប់ ក្រុមបិសាចក្រហម Man Utd នឹងត្រូវបើកកីឡដ្ឋាន Old Trafford របស់ខ្លួន ដើម្បីស្វាគមន៍ក្រុម Arsenal​​ ក្នុងជំនួបដ៏ជក់ចិត្ត នៃការប្រកួតក្នុងលីគ Premier League នេះ។ លោក Ten Hag បាននិយាយថា៖ “វាពិបាកនិយាយបន្តិចអំពីបញ្ហារបស់ Luke Shaw និង Wan-Bissaka ប៉ុន្តែបើសម្រាប់ Martial វិញ គឺគេមិនអាចបង្ហាញខ្លួនបានទេ នៅថ្ងៃអាទិត្យនេះ ហើយខ្ញុំក៏ប៉ុន្តែពេលណាទើបគេអាចត្រលប់មកវិញដែរ”៕