Mbappe កំពុងដុកថ្នាក់លើរបស់ PSG ឲ្យទិញយកកីឡាករឆ្នើម Harry Kane របស់ Spurs

ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថា បានកំពុងតែបញ្ចុះបញ្ចូលថ្នាក់លើដើម្បីនាំយកកីឡាករ Harry Kane មករួមក្រុមនារដូវកាលក្រោយ ដើម្បីជំនួសតំណែងរបស់ Lionel Messi។

ជាការពិតណាស់ Messi ដែលបានចូលរួមជាមួយ PSG កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន នៅសេសល់កិច្ចសន្យាជាមួយក្លិបតែ ៩ខែ ទៀតប៉ុណ្ណោះ ខណៈ រូបគេនៅមិនទាន់សម្រេចចិត្តពីអនាគតនៅឡើយទេ ពោល សមីខ្លួននឹងរងចាំដល់បញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២។ បើយោងទៅតាមការចុះផ្សាយរបស់ Diario Gol បានលើកឡើងថា Mbappe កំពុងតែព្យាយាមទាក់ទងទៅកាន់ថ្នាក់លើរបស់ PSG ដើម្បីទិញយក Kane ពី Tottenham ដើម្បីមកជំនួសតំណែងរបស់ Messi ខណៈ PSG ក៏រំពឹងថា ក្រុមមាន់ខ្នាយមាសនឹងមិនបដិសេធចំពោះសំណើមួយនេះ៕