Mbappe ប្រាប់ទៅប្រធានក្លិប Barca ថាបើចង់ឲ្យផ្ទេរទៅ គឺត្រូវធ្វើរឿង២យ៉ាងនេះដាច់ខាត

យោងតាមសារព័ត៌មាន El Nacional គឺខ្សែប្រយុទ្ធ Kylian Mbappe បានប្រាប់ទៅ ប្រធានក្លិប Barcelona គឺលោក Joan Laporta ថាគេនឹងផ្ទេរទៅទឹកដី Camp Nou បើសិនក្លិបអាចធ្វើរឿង២យ៉ាងបាន។

ទំនាក់ទំនងរវាង Mbappe ជាមួយ Real Madrid ហាក់មានភាពល្អក់កករបន្ទាប់ពីគេបានបន្តកុងត្រាថ្មីជាមួយ Paris Saint-Germain ទាំងដែលខ្លួនប៊ិះនឹងផ្លាស់ទៅ Real Madrid ទៅហើយដូច្នេះទើបភាគីលោក Carlo Ancelotti ចង់ងាកមកទិញយក Erling Haaland ជំនួស Mbappe វិញ។ យ៉ាងណាមិញ បើចង់ឲ្យ Mbappe ចូលរួមជាមួយ Barcelona គឺគេមានលក្ខខណ្ឌពីរយ៉ាង ទី១គឺហាមទិញយក Lionel Messi មកវិញ ហើយទី២គឺគេត្រូវតែក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងក្រុម៕