Messi ប្រាប់ PSG កុំឲ្យទិញយក Antoine Griezmann មករួមក្រុមឲ្យសោះ

ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi បានបដិសេធចំពោះ ការយល់ឃើញរបស់នាយកប្រតិបត្តិក្លិបលោក Luis Campos ដែលមានបំណងចង់នាំយក Antoine Griezmann មករួមក្រុម។

ជាការពិតណាស់ Messi ធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ Griezmann ពីចន្លោះ ឆ្នាំ២០១៩-២០២១ នៅ Barcelona ប៉ុន្តែទម្រង់លេងរបស់អ្នកទាំងពីរហាក់មិនសង់ តង់ជាមួយគ្នាទាល់តែសោះដែលហេតុនេះហើយទើបរូបគេមិនចង់ឲ្យកីឡាករសញ្ជាតិ បារាំងខាងលើ ផ្លាស់ មកកាន់ PSG។ បើយោងទៅតាមការចុះផ្សាយរបស់ កាសែត កីឡា El Nacional លោក Campos កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយក Griezmann មកកាន់កីឡដ្ឋាន Parc de Princes ប៉ុន្តែក្រោយទទួលបានដំណឹងនេះ Messi បានចេញមុខបដិសេធភ្លាមៗហើយរូបគេត្រូវបានគេដឹងថាមិនចង់សូម្បីតែឮអំពីលទ្ធភាពក្នុងការចាប់ដៃគូលេង ជាមួយ Griezmann ជាថ្មី៕