Modric មិន​ទាន់​គិត​​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ទេ​ ដោយ​ចាំ​លេង​ World Cup 2022 ចប់​សិន​

LJUBLJANA, SLOVENIA - MARCH 24: Luka Modric of Croatia during the FIFA World Cup 2022 Qatar qualifying match between Slovenia and Croatia on March 24, 2021 at Stozice Stadium in Ljubljana, Slovenia. (Photo by Igor Soban/Pixsell/MB Media/Getty Images)

ខ្សែបម្រើ​ Luka Modric បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​មិន​ទាន់​បាន​គិត​គូរ​រឿង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្រូអាត​នៅ​ឡើយ​ទេ​ ដោយ​ចាំ​ប្រកួត​ World Cup 2022 ចប់​សិន​។

Modric បាន​និយាយ​ថា​៖” ខ្ញុំ​មិន​ទាន់​បាន​គិតគូរ​ពី​រឿង​ចូល​និវត្តន៍​ហ្នឹង​ទេ​។ ខ្ញុំ​មិន​ទាន់​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ “។ កីឡាករ​នេះ​បន្ត​ថា​៖” នៅ​ខណៈ​នេះ​យើង​មាន​ឱកាស​បាន​មក​វគ្គ​នេះ​ក្នុង​ប្រកួត​ Nations League បន្ទាប់​មក​យើង​មាន​ប្រកួត​ World Cup ក្រោយ​ប្រកួត​ហ្នឹង​ចប់​ចាំ​មើលៗ​មាន​អ្វី​កើត​ឡើង​។ ខ្ញុំ​នឹង​ព្យាយាម​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ​បំផុត​។​ នៅ​ពេល​នោះ​ខ្ញុំ​នឹង​និយាយ​ជា​មួយ​គ្រូ​បង្វឹក​ និង​មនុស្ស​ដែល​ខ្ញុំ​ទុកចិត្ត​បំផុត​ តែ​សម្រាប់​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​បាន​គិត​គូរ​រឿង​នេះ​នៅ​ឡើយ​ទេ​ “។ នៅ​ក្នុង​ឆ្នាំ​នេះ​ Modric មាន​វ័យ​៣៧ឆ្នាំ​ហើយ​ ដោយ​ធ្លាប់​ឈ្នះ​ពាន​តូច​ធំ​អស់​ហើយ​ជា​មួយ​នឹង​ក្លឹប​ ជា​ពិសេស​ជា​មួយ​នឹង​ Real Madrid ប៉ុន្តែ​សម្រាប់​ក្រុម​ជម្រើសជាតិ​ក្រូអាត​របស់​គេ​គឺ​មិន​ទាន់​ឈ្នះ​ធំៗ​ទេ​។ ក្នុង​អាទិត្យ​នេះ​ គេ​នឹង​ចូល​ក្រុម​ជម្រើស​ជាតិ​ក្នុង​ប្រកួត​ Nations League តទល់នឹង​ ដាណឺម៉ាក​ និង​ អូទ្រីស​៕