Newcastle កំពុងដាក់គោលដៅចង់យកកីឡាករ Asensio ពី Real Madrid ទៅរួមក្រុម

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Newcastle​ United កំពុងមានបំណងចង់យក កីឡាករ Marco Asensio ពី Real Madrid ទៅរួមក្រុម។

ជាការពិតណាស់ បន្ទាប់ពីពុំសូវមានវត្តមានជួយក្រុម ក្រោយការដឹកនាំ របស់លោក Carlo Ancelotti បច្ចុប្បន្ននេះ Asensio ត្រូវបានឃើញថា គេកំពុងតែមានភាពមិនសប្បាយចិត្តនៅក្នុងក្រុម ហើយមានដំណឹងថា គេអាចនឹងចាកចេញពី កីឡដ្ឋាន Santiago Bernabeu ឆាប់ៗនេះ។ នេះបើយោងទៅតាមសារកាសែត Calciomercato បានចុះផ្សាយឲ្យដឹងថា​ ក្លិប Newcastle​ កំពុងតែបើកការចាប់អារម្មណ៍ខ្លាំង ទៅលើ Asensio ហើយពួកគេក៏គ្រោងនឹងជះឥទ្ធិពលលុយធំ ដើម្បីយក Asensio ពី Real Madrid ផងដែរ នៅរដូវក្តៅខាងមុខ៕