Newcastle United កំពុងដាក់សំណើតាមទិញយក Christian Pulisic ពី Chelsea

ក្លិបអ្នកមានជាន់ថ្មី Newcastle United កំពុងដាក់សំណើតាមទិញយក Christian Pulisic ខ្សែបម្រើស្លាបរបស់ Chelsea នៅរដូវក្តៅនេះ។ នេះបើតាមសេចក្ដីរាយការណ៍របស់ The Daily Mail។

តាមប្រភពដដែលបានបន្ថែមថាតារាសញ្ជាតិអាមេរិករូបនេះក៏កំពុងមានបំណងចង់ ចាកចេញពីទឹកដី Stamford Bridge ផងដែរបន្ទាប់ពី Chelsea ចុះកុងត្រាយកបាន Raheem Sterling ហើយរូបគេចង់ស្វែករកទ្រនំថ្មីនៅរដូវក្តៅនេះដើម្បីស្វែងរកកៅអីលេងឱ្យបានគ្រប់គ្រាន់នៅលើទីលាន។ ជាមួយគ្នានេះ Chelsea ក៏កំពុងចង់បញ្ចេញ Pulisic ដូចគ្នាដោយថ្មីៗនេះកាសែត CMW បានចុះផ្សាយថាក្លិបដែលមានមូលដ្ឋាននៅភាគខាងលិចនៃទីក្រុងឡុងសន៍មួយនេះបានយកខ្សែប្រយុទ្ធ ស្លាបវ័យ ២៣ ឆ្នាំជាថ្នូរដើម្បីប្តូរយកកីឡាករ Nicolo Zaniolo របស់ AS Roma មកកាន់ទឹកដី Stamford Bridge វិញ៕