Palmieri ខ្សែការពារ​ Chelsea ផ្លាស់​ទៅ​កាន់​ West Ham ក្នុង​តម្លៃ​ជិត​ ១៨លាន​ដុល្លារ​

ខ្សែការពារ​ Emerson Palmieri នឹង​ចាកចេញ​ពី​ក្លឹប​ Chelsea ទៅ​កាន់​ក្លឹប​ West Ham United ក្នុង​តម្លៃ​ប្រមាណ​១៧.៥លានដុល្លារ​ ដោយ​រង់​ចាំ​តែ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ថ្ងៃ​នេះ​ Palmieri បាន​ទៅ​ដល់​ West Ham ដើម្បី​ធ្វើ​ការ​តេស្ត​សុខភាព​ និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​រួច​ស្រេច​ហើយ​ ដោយ​រង់​តែ​ការ​ចុះ​កុងត្រា​ជា​ផ្លូវការ​។ កីឡាករ​រូប​នេះ​នឹង​ចុះ​កុងត្រា​រយៈពេល​៥ឆ្នាំ​នឹង​ West Ham ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។ Palmieri មក​លេង​ឲ្យ​ Chelsea តាំង​ពី​រដូវកាល​ឆ្នាំ​២០១៧/១៨ រហូត​មក​ដោយ​ចូល​លេង​ក្នុង​ប្រកួត​សរុប​ ៧១ប្រកួត​ និង​ស៊ុត​ចូល​២គ្រាប់​។ កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២ កីឡាករ​នេះ​ក៏​ទៅ​លេង​នៅ​ Lyon ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ដោយ​ចូល​លេង​បាន​ ៣៦ប្រកួត​ និង​ស៊ុត​ចូល​១គ្រាប់​៕