Paul Pogba បានទម្លាយឲ្យដឹងថា Cristiano Ronaldo គឺ ពិតជាអស្ចារ្យ ខ្លាំងណាស់

អតីតខ្សែបម្រើក្លិប Manchester United កីឡាករ Paul Pogba បានទម្លាយឲ្យដឹងថា ការតាំងចិត្តរបស់ Cristiano Ronaldo គឺ ពិតជាអស្ចារ្យ ខ្លាំងណាស់។

ជាការពិតណាស់ អនាគតរបស់ Ronaldo ជាមួយ Man UTD ទំនងជានឹងដាច់ស្រាច់គ្នាហើយក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup បន្ទាប់ពីរូបគេបានទម្លាយអំពីបញ្ហារបស់ក្លិបជាសាធារណៈ ដែលធ្វើឲ្យថ្នាក់លើរបស់ក្រុមបិសាចក្រហមខឹងសម្ប៉ានឹងរូបគេជាខ្លាំង ខណៈ រូបគេកំពុងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកា Chelsea,Bayern Munich និង Real Madrid ជាដើម។ ក្នុងនោះចំពោះការយល់ឃើញរបស់ Pogba បាននិយាយថា៖ “វាជាបុគ្គលិកលក្ខណៈរបស់គាត់ គាត់ជាអ្នកឈ្នះពិតតប្រាកដ គាត់មិនដែលពេញចិត្តនឹងអ្វីដែលគាត់បានធ្វើ គាត់តែងតែចង់បានលើសនេះ គាត់អាចធ្វើបានល្អជាងនេះ។ ការតាំងចិត្តរបស់គាត់ គឺ ពិតជាអស្ចារ្យ ខ្លាំងណាស់”៕