Pep៖ ដោយសារ​តែ​ Real Madrid ទើប​ Man City មិន​ដែល​ឈ្នះ UCL

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ដោយសារ​តែ​ក្លឹប Real Madrid ទើប​ក្លឹប​របស់​លោក​មិន​ដែល​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League។

នៅ​ពេល​ដែល​អ្នក​កាសែត​មួយ​រូប​សួរ​លោក​ថា «ម៉េច​ក៏​ពិបាក​ឈ្នះ​ពាន​ Champions League ម្ល៉េះ​ ស្រប​ពេល​ដែល​លោក​ដឹកនាំ Man City ឈ្នះ​ពាន​គ្រប់​អស់​ហើយ?»។ លោក Pep ឆ្លើយ​ដោយ​ខ្លី​ថា៖ «ដោយសារ​តែ​ Real Madrid តែងតែ​នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ»។ Man City មាន​ឱកាស​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League កាល​ពី​ឆ្នាំ២០២១​កន្លង​ទៅ តែ​ត្រូវ​បាន​ក្លឹប Chelsea បំបាក់​បាន។ នៅ​ក្នុង​ឆ្នាំ២០២២​នេះ Real Madrid បាន​ទម្លាក់​ Man City នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ជា​ក្លឹប​ឈ្នះ​ពាន UEFA Champions League ច្រើន​ជាង​គេ ដោយ​ឈ្នះ​ដល់​ទៅ ១៤ដង៕