Pep បន្ត​កុងត្រា​ថ្មី​នៅ Man City ក្រោយ​ដឹកនាំ​បាន​ជាង ៦ឆ្នាំ​

COPENHAGEN, DENMARK - OCTOBER 11: Josep 'Pep' Guardiola, manager of Manchester City, looks on prior to the UEFA Champions League group G match between FC Copenhagen and Manchester City at Parken Stadium on October 11, 2022 in Copenhagen, Denmark. (Photo by James Gill - Danehouse/Getty Images)

លោក Pep Guardiola បាន​បន្ត​កុងត្រា​ថ្មី​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្លឹប Manchester City ក្រោយ​ពេល​ដែល​លោក​បាន​ដឹកនាំ​ក្លឹប​នេះ​អស់​រយៈពេល ៦ឆ្នាំ។ កុងត្រា​ថ្មី​នេះ​នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២៥។

បុរស​មក​ពី​ដែនដី​កាតាឡាន់​មួយ​នេះ បាន​ដឹកនាំ​ក្លឹប​មេឃខៀវ​ Man City ឱ្យ​ឈ្នះ​ពាន​ចំនួន ១១ ដោយ​ក្នុង​នោះ​ពាន​ Premier League ចំនួន ៤ដង។ កន្លង​មក​លោក​បាន​ដឹកនាំ​ក្លឹប Barcelona ក្រោយ​មក​ Bayern Munich ហើយ​ចាប់​ពី​ឆ្នាំ២០១៦មក លោក​បាន​ដឹកនាំ​ក្លឹប Manchester City។ លោក​បាន​ឈ្នះសឹង​តែ​គ្រប់ពាន លើកលែង​តែ​ពាន UEFA Champions League ប៉ុណ្ណោះ៕