PSG ត្រៀមជះលុយជាង៨០លានទិញយក Son ពីក្លិប spur

ក្លិប Paris Saint-Germain កំពុងរៀបចំសំណើទឹកប្រាក់ខ្ទង់៨០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៨៣ លានដុល្លារ)ក្នុងការទិញយកខ្សែប្រយុទ្ធ Heung-Min Son ពីក្លិប Tottenham Hotspur នេះបើយោងតាម El Nacional ។

Son ចាត់ទុកជាតារាឆ្នើមដ៏សំខាន់ម្នាក់របស់ក្រុម Spurs ដោយកាលពីរដូវកាលមុនរូបគេបានឈ្នះពានស្បែកជើងមាស ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Premier League គឺស្មើនឹង Mohamed Salah ខណៈដែលនៅរដូវកាលនេះរូបគេបានចូលលេង១៩ប្រកួត និងរកបាន៥គ្រាប់ ព្រមទាំងបញ្ជូនបាល់២គ្រាប់។ ដោយមើលឃើញពីសមត្ថភាពរបស់គេគឺភាគីលោក Christophe Galtier ចង់បានកីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះមករួមក្រុម ខណៈដែល Real Madrid ក៏ចង់បានគេដែរ។ កាលពីអតីតកាល PSG ក៏ធ្លាប់ចង់បាន Son ដែរប៉ុន្តែមិនបានដាក់សំណើណាមួយទេតែម្ដងនេះ លោក Nasser Al-Khelaifi ប្រធានក្លិប PSG នឹងនិយាយជាមួយគេនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ៕