Rashford ថា Christian Eriksen ជាកីឡាករលំដាប់កំពូលនៅក្នុងក្រុម

MANCHESTER, ENGLAND - OCTOBER 30: Marcus Rashford of Manchester United celebrates after scoring a goal to make it 1-0 with Christian Eriksen who supplied the cross for him to score during the Premier League game between Manchester United and West Ham United at Old Trafford on October 30, 2022 in Manchester, United Kingdom. (Photo by Matthew Ashton - AMA/Getty Images)

ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford បានចេញមុខសរសើរពីការលេងរបស់ Christian Eriksen ថា រូបគេជាកីឡាករលំដាប់កំពូលពិតៗ។

ជាការពិតណាស់ Rashford បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ ការដែលផ្លាស់ប្តូរ Eriksen មកកាន់ទីលានប្រកួតបានផ្លាស់ប្តូរស្ថានការទាំងស្រុងសម្រាប់ Man UTD ឲ្យវាយបកយកឈ្នះ Aston Villa ញក្នុងលទ្ធផល ៤ទល់នឹង២ ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup។ Rashford បាននិយាយថា៖ “Eriksen ជា កីឡាករលំដាប់កំពូល។ គាត់មានគុណភាពខ្ពស់ក្នុងការបញ្ជូនបាល់។ គាត់មានបច្ចេកទេសល្អដូច Bruno Fernandes ដូចគ្នា”៕