Real Madrid ចង់​លក់ Hazard ចេញ​ដោយ​ឥត​គិត​ថ្លៃ

ក្លឹប Real Madrid មាន​បំណង​លក់​ខ្សែ​បម្រើ​-ប្រយុទ្ធ​បែលហ្សិក Eden Hazard ចេញ​ដោយ​ឥត​គិត​តម្លៃ​ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ El Nacional។

Eden Hazard សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា ប្រធាន​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ លោក Florentino Pérez ហត់​ចិត្ត​នឹង​អត្តចរិត​របស់​កីឡាករ​រូប​នេះ ដោយ​ហេតុ​ថា Hazard មិន​ខិតខំ​ថែទាំ​កាយសម្បទា​របស់​ខ្លួន ក៏​ដូច​ជា​ប្រឹងប្រែង​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត។ ក្រោយ​ពី​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Shakhtar Dotnesk គេ​សង្កេត​ឃើញ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​ Hazard បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ។ យ៉ាងណាមិញ មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ណា​ជាក់លាក់​ថា​ កីឡាករ​រូប​នេះ​នឹង​មាន​អនាគត​យ៉ាង​ណា​នោះ​ទេ។ តាំង​ពី​ចូល​លេង​ជាមួយ Real Madrid នៅ​ឆ្នាំ២០១៩​មក Hazard ត្រូវ​បាន​ញាំញី​ដោយ​របួស ហើយ​ចូល​លេង​បាន ៧១ប្រកួត ស៊ុត​ចូល​ទី​បាន ៧គ្រាប់​ប៉ុណ្ណោះ៕