Real Madrid បានយល់ព្រមលើសំណើរបស់ក្លិប Newcastle ចង់ទិញយក Eden Hazard ក្នងតម្លៃ ២០លានដុល្លា

ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើសំណើរបស់ក្លិប Newcastle United ដែលយកចង់ទិញយក Eden Hazard នៅរដូវកាលក្រោយក្នុងតម្លៃ ២០ លានដុល្លារអាមេរិកហើយ។

ជាការពិតណាស់ Hazard ត្រូវបាន Real Madrid ទិញយកពី Chelsea នៅឆ្នាំ ២០១៩ ក្នុងតម្លៃបំបែកកំណត់ត្រារហូតដល់ទៅ ១១៥ លានដុល្លារអាមេរិកឯណោះ ប៉ុន្តែការមកដល់របស់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកហាក់មិនសូវសមប្រកបតាមអ្វីដែលក្លិបចង់បានឡើយ ហើយជារឿយៗរូបគេតែងតែអវត្តមានពីលើទីលានជាញឹកញាប់ដោយសារបញ្ហារបួសញាំញី។ យ៉ាងណាមិញ កាសែត El Nacional បានចុះផ្សាយថា ក្លិប Newcastle នឹងដាក់សំណើនៅលើតុចរចាចំនួន ២០ លានដុល្លារអាមេរិក ក្នុងទិញយក Hazard ហើយប្រធានក្លិបលោក Florentino Perez ហាក់អស់ការអត់ធ្មត់សម្រាប់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះហើយជាមួយគ្នានេះលោកក៏បានទទួលយកសំណើក្នុងការលក់រូបគេចេញនៅរដូវកាលក្រោយដែរ៕