Real Sociedad ចាប់អារម្មណ៍អតីតខ្សែប្រយុទ្ធ Man Utd ម្នាក់មកជំនួស Isak ដែលជិតទៅ Newcastle

នាយកផ្នែកកីឡាកររបស់ក្លិប Real Sociedad លោក Roberto Olabe នឹងមានភាពមមាញឹកនៅក្នុងសប្ដាហ៍នេះ ដើម្បីស្វែងរកកីឡាករគោលដៅមកជំនួសខ្សែប្រយុទ្ធ Alexander Isak ដែលជិតផ្លាស់ទៅចូលរួមក្លិប Newcastle United។

ក្លិបអ្នកមានជំនាន់ថ្មីនៅ Premier League ត្រៀមចំណាយ៧០លានអឺរ៉ូសម្រាប់ការផ្ទេរ ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិស៊ុយអែត បូករួមនឹងថ្លៃលក្ខខណ្ឌផ្សេងៗ៥លានអឺរ៉ូបន្ថែមទៀតទៅឱ្យ Real Sociedad ហើយនេះអាចជាដើមទុនសម្រាប់ក្លិបអេស្ប៉ាញ ដើម្បីស្វែងរកកីឡាករថ្មីមកបំពេញតំបន់ប្រយុទ្ធ។