Reece James បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Chelsea ក្នុង​រយៈពេល​វែង​

ខ្សែការពារ​ Reece James បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ក្នុង​រយៈពេល​ជា​មួយ​ក្លឹប​ Chelsea នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្លឹប​នេះ​។

Reece James តាម​កុងត្រា​ថ្មី​នេះ​ James នឹង​នៅ​លេង​ឲ្យ​ Chelsea រហូត​ដល់​ឆ្នាំ​២០២៧ ជា​មួយ​នឹង​លក្ខខ័ណ្ឌ​អាច​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​ផង​ដែរ​។ James ទើប​មាន​អាយុ​២២ឆ្នាំ​ ដោយ​មាន​សមត្ថភាព​ក្នុង​ការពារ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ Chelsea ពេញ​ចិត្ត​រហូត​មក​។ ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​នេះ​ ថ្នាក់ដឹកនាំ​សម្ដែង​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ រី​ឯ​ James បាន​ធ្វើ​សន្យា​នឹង​ខិត​ខំ​បន្ត​។ James ជា​កីឡាករ​ដែល​បណ្ដុះ​បណ្ដាល​ដោយ​ Chelsea តាំង​ពី​ក្មេង​មក​ ដោយ​កីឡាករ​នេះ​ធ្លាប់​លេង​ឲ្យ​ក្រុម​ថ្នាល​របស់​ Chelsea រួច​ក៏​មក​ក្រុម​ឈុត​ធំ​នៅ​រដូវកាល​ឆ្នាំ​២០១៨/១៩ ដោយ​មក​ទល់​នឹង​ពេល​នេះ​ចូល​លេង​បាន​ ១២៨ប្រកួត​ និង​ស៊ុត​ចូល​១០គ្រាប់​៕