Robertson ថា បើមិនបានចូលនិវត្តន៍នៅ Liverpool គេចង់បញ្ចប់អាជីពនៅក្លិប Celtic

ខ្សែការពារស្លាបឆ្វេង Andrew Robertson បានលើកឡើងថា ប្រសិនបើគេមិនបានចូលនិវត្តន៍ជាមួយ Liverpool នោះទេ នោះ គេចង់បញ្ចប់អាជីពជាមួយ Celtic។

ជាការពិតណាស់ Robertson ចាប់ផ្តើមអាជីពដំបូងជាយុវជនថ្នាលរបស់ Celtic នៅក្នុងឆ្នាំ ២០០៩ មុនពេលដែលគេព្យាយាមប្រឹងប្រែងរហូតដល់ជោគជ័យដូចសព្វថ្ងៃជាមួយ Liverpool។ Robertson បាននិយាយថា៖ “គ្រប់ពេលដែលខ្ញុំទស្សនាការប្រកួតរបស់ Celtic ខ្ញុំតែងតែគិតអំពីការចូលនិវត្តន៍នៅទីនោះ។ យ៉ាងណាក៏ដោយ គំនិតដំបូងរបស់ខ្ញុំ គឺ ចង់ចូលនិវត្តន៍នៅ Liverpool”៕