Rodrygo និយាយថារូបគេជ្រើសរើសយក Real Madrid ដោយសារតែ Cristiano Ronaldo

ខ្សែប្រយុទ្ធឆ្នើមក្លិប Real Madrid កីឡាករ Rodrygo បានសារភាពថា Cristiano Ronaldo ជា ដើមចមធ្វើឲ្យរូបគេសម្រេចចិត្តផ្លាស់មកកាន់ Real Madrid ។

ជាការពិតណាស់ Rodrygo ត្រូវបាន Real Madrid ចុះហត្ថលេខានាំយកមករួមក្រុមពី Santos កាលពីឆ្នាំ២០១៩ ហើយ ក្នុងរយៈពេល៣ឆ្នាំ គេបានរួមចំណែកជួយ Real Madrid ឈ្នះពានរង្វាន់ La Liga ២ដង, Supercopa de Espana ២ដង ជាពិសេសពានរង្វាន់ Champions League នាពេលថ្មីៗកន្លងទៅនេះ។ ទាក់ទងនឹងការជ្រើសរើសយក Real Madrid កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលខាងលើ បាននិយាយថា៖ “Ronaldo បានធ្វើឲ្យខ្ញុំស្រលាញ់ Real Madrid។ ខ្ញុំចូលចិត្ត Real Madrid ស្រាប់ ប៉ុន្តែ Ronaldo ជា អ្នកដែលធ្វើឲ្យខ្ញុំកាន់តែចាប់អារម្មណ៍ Real Madrid ។