Ronaldo កំពុងពិចារណាផ្ទេរទៅក្លិបមួយនេះក្រោយលេចឮថាក្លិបចង់បានគេ

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាផ្ទេរទៅក្លិប Inter Miami នៃក្របខណ្ឌ Major Soccer League នៅឯសហរដ្ឋអាមេរិក នេះបើយោងតាម The Sun ។

លោក David Beckham ដែលជាម្ចាស់ក្លិប Inter Miami ពិតជាចង់បាន Ronaldo ទៅរួមក្រុមខ្លាំងណាស់ ខណៈដែលកីឡាករសញ្ជាតិព័រទុយកាល់រូបនេះក៏កំពុងចង់ចាកចេញពីក្លិប Manchester United ផងដែរព្រោះនៅរដូវកាលនេះលោក Erik Ten Hag ដាក់ឲ្យគេជាប់ជម្រើស១១នាក់ដំបូងតែ៤ប្រកួតប៉ុណ្ណោះ។ Inter Miami នឹងចូលខ្លួនមកដាក់សំណើពិភាក្សាយក Ronaldo នៅរដូវរងាខាងមុខបន្ទាប់ពីបរាជ័យម្ដងហើយកាលពីរដូវក្ដៅកន្លងទៅ។ គួរបញ្ជាក់ផងដែរថា Cristiano Ronaldo នឹងអស់សុពុលភាពកុងត្រាជាមួយ Manchester United នៅរដូវក្ដៅឆ្នាំក្រោយនេះហើយ៕