Ronaldo ខក​ចិត្ត​នៅ​ពេល​ដែល​ឃើញ​បិសាច​ក្រហម​មិន​រីក​ចម្រើន​សោះ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo សម្ដែង​ក្ដី​ខក​ចិត្ត​នៅ​ពេល​ដែល​ឃើញ​ក្លឹប​បិសាច​ក្រហម​មិន​រីក​ចម្រើន​ទាល់​តែ​សោះ ក្រោយ​ពេល​ដែល​លោក Alex Ferguson ចាកចេញ​នៅ​ឆ្នាំ២០១៣។

លោក Alex ជា​អ្នក​ចាត់ការ​ Man Utd ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​ដឹកនាំ​ក្លឹប​បិសាចក្រហម​ឱ្យ​បាន​ជោគជ័យ​ទាំង​ក្នុង​លីគ​កំពូល​អង់គ្លេស​ និង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប។ «វឌ្ឍនភាព​គឺ​សូន្យ»។ នេះ​ជា​ការ​លើកឡើង​របស់ Ronaldo។ Ronaldo បាន​បន្ថែម​ថា៖ «តាំង​ពី​ Sir Alex ចេញ​ទៅ ខ្ញុំ​គ្មាន​ឃើញ​ភាព​រីក​ចម្រើន​អី​បន្តិច​សោះ​។ គ្មាន​អ្វី​ផ្លាស់ប្ដូរ​ឡើយ»។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​ខុស​ប្លែក​ពី​មុន​ដូច​ជា បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ​ជា​អកុសល ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ កាល​ពី​ខ្ញុំ​នៅ​អាយុ ២១ ២២ ២៣ឆ្នាំ»៕