Ronaldo ថាខ្លួនពិតជាសប្បាយចិត្តដែលអាចបំបែកកំណត់ត្រារបស់ Messi

ខ្សែប្រយុទ្ធ Cristiano Ronaldo ថារូបគេពិតជាសប្បាយចិត្តដែលអាចបំបែកកំណត់ត្រាលក់អាវបានច្រើនជាង Lionel Messi ពេលផ្ទេរមក Manchester United ។

ក្រៅពីនោះ Ronaldo ក៏បានបំបែកកំណត់ត្រាមួយទៀតគឺ មានចំនួនអ្នកចុច Like ការបង្ហោះរបស់ Manchester United ដែលប្រកាសពីការត្រឡប់មកវិញរបស់គេ គឺច្រើនជាងការបង្ហោះពីការផ្ទេររបស់ Messi មកកាន់ Paris Saint-Germain ទៅទៀត។ ថ្លែងប្រាប់លោក Piers Morgan គឺ Ronaldo បាននិយាយថា៖ “បាទ ខ្ញុំពិតជាសប្បាយចិត្តណាស់(ដែលបានបំបែកកំណត់ត្រាលក់អាវបានច្រើនជាងគេបំផុត)។ ដូចដែលអ្នកដឹងហើយថា ខ្ញុំមិនរត់តាមកំណត់ត្រាទេគឺ កំណត់ត្រារត់តាមខ្ញុំ គឺជាអ្វីដែលត្រូវកត់បញ្ចូលក្នុងសៀវភៅរបស់ខ្ញុំ”៕