Ronaldo ថា​អនាគត​របស់​គេនៅ​ Man Utd នឹងដឹង​ច្បាស់​លាស់​ប៉ុន្មាន​អាទិត្យ​ខាង​មុខ​

ខ្សែប្រយុទ្ធ​ Crisitano Ronaldo បាន​លើក​ឡើង​​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ការ​ពិត​ពី​អនាគត​របស់​គេ​នៅ​ក្លឹប​ Manchester United នឹង​ដឹង​ច្បាស់​នៅ​ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ​ខាង​មុខ​នេះ​។

ការ​លើក​ឡើង​ខាង​លើ​នេះ​ជា​ការ​ឆ្លើយ​នឹង​ការ​បង្ហោះ​របស់​អ្នកគាំទ្រ​ម្នាក់​របស់​ខ្លួន​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ដែល​បាន​បង្ហោះ​ទាក់ទិន​នឹង​ប្រភព​ជិត​ស្និទ្ទិ​របស់​ Ronaldo ថា​​ លោក​ Diego Simone គ្រូបង្គោល​ Atletico Madrid ចង់​បាន​រូប​នេះ​កីឡាករ​នេះ​ពី​ Man Utd។ Ronaldo បាន​ឆ្លើយ​តប​ថា​៖” អ្នក​ទាំង​អស់​គ្នា​នឹង​ដឹង​ពី​ការ​ពិត​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​កិច្ច​សម្ភាសន៍​នៅ​ប៉ុន្មាន​អាទិត្យ​ខាង​មុខ​នេះ​។ ខាង​កាសែត​តែង​តែ​និយាយ​អី​មិន​ពិត​ ខ្ញុំ​មាន​សៀវភៅ​មួយ​កត់​ពី​ពួក​គេ​ គឺ​ថា​ក្នុង​ចំណោម​ ១០០អត្ថបទ​ព័ត៌មាន​ដែល​ផ្សាយ​ពី​ខ្ញុំ​ គឺ​ថា​មាន​តែ​ ៥អត្ថបទ​ទេ​ដែល​រៀង​ត្រូវ​។ អ្នក​គិត​មើល​ទៅ​ថា​រឿង​នេះ​វា​យ៉ាង​ណា​ អញ្ចឹង​គិត​គូរ​តាម​ហ្នឹង​ទៅ​។ មក​ទល់​នឹង​ពេល​នេះ​ប្រភព​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ Ronaldo នៅ​តែ​មាន​បំណង​ចាកចេញ​ពី​ក្លឹប​ Man Utd នៅ​ក្នុង​រដូវកាល​ក្ដៅ​​នេះ​ ដោយ​កំពុង​ឲ្យ​ភ្នាក់ងារ​បន្ត​សិក្សា​ពី​ជម្រើស​ក្លឹប​ថ្មី​ដែល​គេ​អាច​ទៅ​បាន​។ បើ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ឲ្យ​ដឹង​ថា​ ថ្នាក់​ដឹកនាំ​​នៅ​ក្នុង​ក្លឹប​ Man Utd មួយ​ចំនួន​ចង់​លក់​ Ronaldo ចេញ​ តែ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​គឺ​មិន​ចង់​លក់​ចេញ​ទេ​៕