Ronaldo ទម្លាយថា នៅ Man UTD មានតែកីឡាករ ២នាក់នេះប៉ុណ្ណោះដែលគោរពវិន័យខ្លាំងបំផុត

ខ្សែប្រយុទ្ធ Cristiano Ronaldo បានទម្លាយថា Diogo Dalot និង Lisandro Martinez គឺជាកីឡាករវ័យក្មេងរបស់ Manchester United តែ ២ នាក់គត់ដែលខ្លួនគិតថាជាកីឡាករមានវិជ្ជាជីវៈពេញលេញ និងមានការគោរពវិន័យខ្លាំងបំផុត។

រម្លឹកថា Dalot ដែលបច្ចុប្បន្នវ័យ ២៣ ឆ្នាំបានចាកចេញពី Porto ផ្លាស់មកកាន់ទឹកដី Old Trafford នៅឆ្នាំ ២០១៨, ចំណែក Martinez វិញត្រូវបាន Man UTD ទិញយកពី Ajax នៅដើមរដូវកាលនេះក្នុងតម្លៃ ៥៧ លានផោន ឬប្រមាណជា (៦៨ លានដុល្លារអាមេរិក), ខណៈរដូវកាលនេះអ្នកទាំង២សុទ្ធតែកំពុងបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងក្រោមការដឹកនាំរបស់លោក Erik ten Hag។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Morgan, នៅពេលគេសួរថា តើមិត្តរួមក្រុមរូបណាដែលមានវិន័យខ្លាំង និងអាចមានអាជីពជាកីឡាករបាល់ទាត់បានយូរអង្វែង? Ronaldo បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “Diogo Dalot, គាត់នៅក្មេងប៉ុន្តែគាត់ពិតជាមានវិជ្ជាជីវៈខ្លាំងណាស់។ ខ្ញុំគ្មានការសង្ស័យទេគាត់នឹងមានអាជីពក្នុងកីឡាបាល់ទាត់បានយូរអង្វែង។ ប្រហែលម្នាក់ទៀតគឺ Martinez”៕