Ronaldo ​បែក​ច្រមុះ ​ក្នុង​ជ័យជម្នះ​ព័រទុយហ្គាល់​លើ​ឆែក ​៤-០

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​រង​របួស​បាក់​ខ្ទង់​ច្រមុះ ​និង​បែក​ឈាម​ពេញ​មុខ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ព័រទុយហ្គាល់​យក​ឈ្នះ​លើ​ក្រុម​ឆែក​ក្នុង​លទ្ធផល ​៤-០។

​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ដែរ​កើត​ឡើង​នៅ​ដើម​តង់​ទី​១ ​នាទី​១៣ ​ក្រោយ​ពី Ronaldo ​បាន​លោត​ទៅ​ប្រជែង​បាល់​ជាមួយ​អ្នក​ចាំទី Tomas Vaclik ​របស់​ក្រុម​ឆែក។ ​របួស​នោះ​ដែរ ​ម្ចាស់​អាវ​លេខ​៧​នេះ ​បាន​បែក​ឈាម​ពេញ​មុខ ​និង​ទំនង​ជា​បាក់​ខ្ទង់​ច្រមុះ​ទៅ​ហើយ។ យ៉ាងណាមិញ ​ក្រោយ​ពី​គ្រូ​ពេទ្យ​ពិនិត្យ​និង​បាន​ជូត​ឈាម​ចេញ​អស់​ទៅ Ronaldo ​បញ្ជាក់​ថា​រូបគេ​មិន​អី​ទេ ​និង​បាន​បន្ដ​លេង​ដោយ​ធម្មតា។ ​ចប់​ការ​ប្រកួត​ក្រុម​ព័រទុយហ្គាល់​យក​ឈ្នះ​ក្រុម​ឆែក​ក្នុង​លទ្ធផល ​៤-០ ​និង​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពាន​រង្វាន់ UEFA Nations League ​ផង​ដែរ។ ​ប្រកួត​បន្ទាប់ ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​អេស្ប៉ាញ​ហើយ ដើម្បី​កាត់​ក្ដី​ថា​តើ​ក្រុម​ណា​ជា​អ្នក​ឈរ​នៅ​កំពូល​តារាង​ពិត​ប្រាកដ៕