Rudiger ថា Musiala មានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងនៅ Real Madrid នាថ្ងៃអនាគត

ខ្សែការពារ Antonio Rudiger ជឿជាក់ថា កីឡាករ Jamal Musiala មានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងឲ្យ Real Madrid នាថ្ងៃអនាគត។

ជាការពិតណាស់ Musiala ជា កីឡាករដែលកំពុងប្រកបអាជីពនៅ Bayern Munich និង មានទម្រង់លេងឡើងខ្លាំងនារដូវកាលនេះ ក្រោយឆ្លងកាត់ការប្រកួត ២២លើកនារដូវកាលនេះ គេរកបាន១២គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុម ១០ដង។ Rudiger បាននិយាយថា៖ “អ្វី​ដែល​គាត់​កំពុង​ធ្វើ​នៅ Bayern គឺ គាត់​ជា​កីឡាករ​បាល់​ទាត់​ដ៏​ឆ្នើម​ម្នាក់ និង​ ជាមនុស្ស​ល្អ​ខ្លាំង​ណាស់។ គាត់​មាន​អ្វី​គ្រប់​យ៉ាង​ដែល​ត្រូវ​ការ​ដើម្បីលេង​ឱ្យ Real Madrid នៅ​ថ្ងៃ​ណា​មួយ”៕