Sadio Mane នៅ​តែ​ជាប់​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​សេណេហ្គាល់ទោះរូបគេមានរបួសក៏ដោយ

ខ្សែ​ប្រយុទ្ធ​ក្លឹប Bayern Munich កីឡាករ Sadio Mane នៅ​តែ​ជាប់​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​សេណេហ្គាល់ ទោះ​បី​ជា​កីឡាករ​រូប​នេះ​របួស​ធ្ងន់ធ្ងរ​ក្ដី។

កាល​ពី​ដើម​សប្ដាហ៍​នេះ​ដែរ Mane ត្រូវ​បាន​ព័ត៌មាន​ជា​ច្រើន​រាយការណ៍​ថា កីឡាករ​រូប​នេះ​ខកខាន​លេង​ឱ្យ​សេណេហ្គាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ក្នុង​ប្រទេស​កាតារ ក្រោយ​ពី​មាន​របួស​ជង្គង់​ក្នុង​ប្រកួត​មួយ​កាល​ពី​ថ្ងៃ​អង្គារ។ យ៉ាងណាមិញ នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ​សហព័ន្ធ​បាល់ទាត់​​សេណេហ្គាល់​សម្រេច​ដាក់​បញ្ចូល​ឈ្មោះ​ Mane ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ ដែល​នឹង​ហោះ​ទៅ​កាន់​កាតារ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង AFP៕