Sergio Ramos បានផ្ញើសាទៅកាន់ Gerard Pique បន្ទាប់ពីរូបគេប្រកាសចូលនិវត្តន៍

ខ្សែការពារ Sergio Ramos បានផ្ញើសារដ៏មានន័យទៅកាន់ Gerard Pique បន្ទាប់ពីខ្សែការពាររបស់ Barcelona រូបនេះ ប្រកាសចូលនិវត្តន៍ពីបាល់ទាត់។

ជាការពិតណាស់ កាលពីម្សិលមិញនេះ Pique បានប្រកាសជាផ្លូវការ ថា រូបគេនឹងចូលនិវត្តន៍ពីបាល់ទាត់ក្រោយបញ្ចប់ការប្រកួតរបស់ Barcelona នារាត្រីថ្ងៃសៅរ៍នេះ មុនកុងត្រាកំណត់ ហើយ អ្វីដែលរំជួលចិត្តសម្រាប់អ្នកគាំទ្រក្រុមអ្នកមានបុណ្យនោះ គឺ ប្រាក់ឈ្នួលនៃកុងត្រាដែលនៅសេសសល់ក្រោយបញ្ចប់រដូវកាល នោះ គឺ រូបគេនឹងមិនទាមទារពីក្លិបឡើយ។ ក្នុងនោះផងដែរ ក្រោយទទួលបានដំណឹងអំពីការប្រកាសចូលនិវត្តន៍របស់ Pique គឺ Ramos ក៏បានផ្ញើសារជូនពររូបគេឲ្យទទួលបានសំណាងល្អ និង ជោគជ័យជាមួយជីវិតរបស់គេបន្តទៀត ទោះអវត្តមានពីការប្រកួតបាល់ទាត់ក៏ដោយ៕