Ten Hag ចង់​ឲ្យ​កូន​ក្រុម​ Man Utd រក្សា​ទម្រង់​លេង​ល្អ​តទ​ល់​នឹង​ Liverpool សម្រាប់​រាល់​ប្រកួត​ PL

នៅ​ក្នុង​ថ្ងៃ​នេះ​ (ម៉ោង​កម្ពុជា​)​ ក្រុម​ Manchester United បាន​យក​ឈ្នះ​ក្រុម​ Liverpool ក្នុង​លទ្ធផល​២-១ ក្របខ័ណ្ឌ​ Premier League ដោយ​ក្នុង​ការ​ប្រកួត​នេះ​ Jadon Sancho ស៊ុត​ចូល​នៅ​នាទី​ទី​១៦ និង​ Marcus Rashford ស៊ុត​ចូល​នៅ​នាទី​ទី​៥៣ ក្រោយ​ខាង​ Liverpool បក​បាន​១គ្រាប់​វិញ​នៅ​នាទី​ទី​៨១ ដោយ​ Mohamed Salah ។

នៅ​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​ខាង​លើ​នេះ​ លោក​ Erik Ten Hag អ្នកចាត់កាករ​ Man Utd បាន​លើក​ឡើង​ថា​ការ​ឈ្នះ​នេះ​គឺ​ដោយ​សារ​តែ​ កូន​ក្រុម​របស់​មាន​ទម្រង់​លេង​ជា​ក្រុម​បាន​ល្អ​ និង​មាន​​ការ​ទាក់ទង​គ្នា​លើ​ទីលាន​បាន​ល្អ​។ ទន្ទឹម​នឹង​ ការ​សប្បាយ​ចិត្ត​ដោយ​សារ​តែ​ជ័យ​ជំនះ​នេះ​ លោក​ Ten Hag តាស់តឿន​ឲ្យ​កូន​ក្រុម​របស់​លោក​បន្ត​រក្សា​ទម្រង់​លេង​ល្អ​ និង​ការ​ខិត​ខំ​បែប​នេះ​រៀង​រាល់​ប្រកួត​ Premier League ដើម្បី​ឲ្យ​ក្រុម​ទាំង​មូល​ប្រសើរ​ឡើង​។ ក្នុង​ការ​ប្រកួត​ Premier League ក្នុង​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣នេះ​ Man Utd ទើប​ឈ្នះ​១ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​៣ប្រកួត​ រី​ឯ​ Liverpool មាន​លទ្ធផល​ចាញ់​១ប្រកួត​ និង​ស្មើ​២ប្រកកួត​៕