Ten Hag ដាក់រ៉ាដាត្រៀមឆក់យកខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ តម្លៃ ១០០ លានរូបនេះ

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធកណ្តាលរបស់ Benfica កីឡាករ Goncalo Ramos ដើម្បីចុះកុងត្រានាំយកនៅទីផ្សារដោះដូររដូវរងារខាងមុខ។

ជាការពិតណាស់ Ramos ដែលបច្ចុប្បន្នមានវ័យ ២១ ឆ្នាំកំពុងបង្ហាញសមត្ថភាពល្អមែនទែនជាមួយ Benfica ក្លិបយក្សរបស់ ព័រទុយកាល់នៅរដូវកាលនេះ, ខណៈការបង្ហាញខ្លួនសរុបចំនួន ៤៦ ប្រកួតកន្លងមក រូបគេរកបាន ៨ គ្រាប់ និងបញ្ជូនបាល់បាន ៤ លើក (assist)។ យោងយាមការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថា ដោយសារតែការបង្ហាញខ្លួនដ៏លេចធ្លោររបស់ Ramos នៅរដូវកាលនេះ បានធ្វើឱ្យលោក Ten Hag ចាប់អារម្មណ៍ខ្លាំង ហើយក្លិបបានដាក់សំណើទៅ Benfica សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ ចំនួន ២៥ លានផោន ឬប្រមាណជា ២៩ លានដុល្លារអាមេរិក ប៉ុន្តែខាងភាគ Benfica ទាមទាររហូតដល់ទៅ ១០០ លានផោន ឬប្រមាណជា (១១៥ លានដុល្លារអាមេរិក) ឯណោះ៕