Ten Hag ថា​ ​កំពុង​ផ្ដោត​លើ​ការ​បង្វឹក​កីឡាករ​មាន​ស្រាប់​​​ ខណៈ​មិន​អាច​ចាំ​​ Ronaldo ទៀត​ទេ

DEVENTER - Ajax coach Erik ten Hag during the Dutch Eredivisie match between Go Ahead Eagles and Ajax at De Adelaarshorst on February 27, 2022 in Deventer, Netherlands. ANP MAURICE VAN STEEN (Photo by ANP via Getty Images)

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នកកាសែត​​នៅ​ក្នុង​ថ្ងៃ​នេះ​ ដែល​បាន​សួរនាំ​ពី​ស្ថានភាព​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ក្លឹប​លោក​ថា លោក​កំពុង​ផ្ដោត​លើ​ការ​បង្វឹក​កីឡាករ​ដែល​មាន​ស្រាប់​ ខណៈ​មិន​អាច​ Ronaldo បាន​ទៀត​នោះ​ទេ​។

លោក​ Ten Hag បាន​និយាយ​ថា​៖” និយាយ​ទៅ​ស្ថាន​ភាព​គេ​គឺ​ដូច​តែ​កាល​ពី​អាទិត្យ​កន្លង​ទៅ​នេះ​អញ្ចឹង​។ ច្បាស់​ណាស់​យើង​ព្រួយបារម្ភ​ពី​ស្ថានភាព​គេ​និង​ការ​វិវត្តន៍​ខ្លួន​ជា​មួយ​នឹង​ក្រុម​យើង​ ក៏​ប៉ុន្តែ​ពេល​នេះ​ការ​ប្រើ​ពាក្យ​នេះ​ដូច​ជា​លែង​ត្រូវ​ទៀត​ហើយ​ “។ លោក​បន្ត​ថា​៖” ក្នុង​ពេល​នេះ​ខ្ញុំ​ផ្ដោត​ទៅ​តែ​កីឡាករ​ដែល​មាន​ស្រាប់​នៅ​ក្រុម​យើង​នេះ​។ ពួក​គេ​ធ្វើ​បាន​ល្អ​មែន​ទែន​ ពួក​គេ​កំពុង​តែ​មាន​ទម្រង់​ល្អ​ណាស់​ អញ្ចឹង​ខ្ញុំ​ជ្រើសរើស​យក​ការ​ផ្ដោត​លើ​ការ​បង្វឹក​ អភិវឌ្ឍ​បណ្ដុះបណ្ដាល​ ពួក​គេ​ទាំង​នោះ​ ព្រោះ​ខ្ញុំ​មិន​អាច​​ចាំ​ Ronaldo ត្រលប់​មក​វិញ​ទៀត​ទេ​ មាន​តែ​ពេល​គេ​ត្រលប់​មក​វិញ​ ចាំ​យើង​បញ្ចូល​គេ​ឲ្យ​ត្រូវ​ជា​មួយ​ក្រុម​យើង​តាម​ក្រោយ​ “។ Ronaldo ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ ចង់​ចាកចេញ​ពី​ Man Utd ដោយ​បាន​ឲ្យ​ភ្នាក់ងារ​ដើរ​រក​ក្លឹប​ដែល​អាច​ផ្លាស់​ទៅ​បាន​ ខណៈ​មូលហេតុ​ផ្លូវការ​របស់​គេ​រឿង​អត់​មក​ហ្វឹកហាត់​ និង​ចូល​រួម​ប្រកួត​ Pre Season គឺ​ដោយ​សារ​ជាប់​ធុរៈ​​គ្រួសារ​៕