Ten Hag ថា នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​នៃ​​កំណែទម្រង់​របស់​លោក​ប៉ុណ្ណោះ

អ្នក​ចាត់​ការ Erik ten Hag បាន​បង្ហាញ​ក្ដី​រីករាយ​ជា​ខ្លាំង​ បន្ទាប់​ពី​ដឹក​នាំ Manchester United បញ្ចប់​កំណត់ត្រា​​ឈ្នះ​១០០%​ របស់ Arsenal ក្នុង​ការ​ចាប់​ផ្ដើម​រដូវ​កាល។

គ្រាប់​ម្នាក់​ឯង ​ជា​គ្រាប់​បាល់​ដំបូង​​របស់​​គេ​ដែល​រក​បាន​ទល់​នឹង​ Arsenal ក្នុង​រយៈពេល​ជាង​៦​ឆ្នាំ​មក​នេះ។ ជ័យជម្នះ ៣-១ លើ​កាំភ្លើង​ធំ គឺ​ជា​ការ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ក្នុង​​លីគ​របស់​បិសាច​ក្រហម។ យ៉ាងណាក្ដី លោក Ten Hag ​បាន​បញ្ជាក់​ថា​ នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​​នៃ​​កំណែទម្រង់​ក្រុម​របស់​លោក​ប៉ុណ្ណោះ។ បុរស​សញ្ជាតិ​ហុល្លង់​បាន​​សរសើរ​ Antony និង Rashford ​លេង​ល្អ​ ហើយ​ពួក​គេ​នឹង​គំរាមកំហែង​ក្រុម​ផ្សេង​បន្ត​ទៀត។ នេះ​​ជា​លើក​ដំបូង​ដែល​អ្នក​ទាំង​ពីរ​លេង​ជាមួយ​គ្នា និង​​បង្ហាញ​ទម្រង់​លេង​ល្អ​បែប​នេះ ជា​ពិសេស​​ការ​បង្កើត​ឱកាស​និង​ល្បឿន។ Ten Hag បាន​បន្ថែម​ថា៖ “ពួក​​យើង​កំពុង​នៅ​​លើ​ផ្លូវ​​ក្នុង​ទិសដៅ​ល្អ​មួយ។ ពួក​យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ។ យើងត្រូវតែបន្តជំរុញ អាកប្បកិរិយា និងចិត្តគំនិត កំណត់ស្តង់ដារខ្ពស់ជារៀងរាល់ថ្ងៃ។ យើងត្រូវធ្វើឱ្យកាន់តែប្រសើរឡើង ​ខណៈ​មានកន្លែងជាច្រើន​ត្រូវកែលម្អ៕