Ten Hag ថា​ Man Utd មិន​ទាន់​អាចប្រជែង​ដណ្ដើម​ពាន​ PL ទេ​ទោះ​ឈ្នះ ​៤ប្រកួត​ជាប់​គ្នា​ទៅ​ហើយ​ក៏​ដោយ

​លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នកសារព័ត៌មាន​នឹង​សំណួរ​ថា​ អ្នក​គាំទ្រ​ក្លឹប​លោក​អាច​ចាប់​ផ្ដើម​ស្រមៃ​ថា​ក្លឹប​នឹង​ប្រកួត​ដណ្ដើម​ពាន​ Premier League នៅ​ក្នុង​រដូវកាល​នេះ​បាន​ហើយ​ឬ​នៅ​ក្រោយ​ឈ្នះ​៤ប្រកួត​ជាប់​គ្នា​បែប​នេះ​ ដោយ​លោក​បាន​ឆ្លើយ​ថា​នៅ​មិន​ទាន់​នៅ​ឡើយ​ទេ​។

លោក​ Ten Hag បាន​ឆ្លើយ​ថា​៖” ខ្ញុំ​យល់​ថា​អ្នកគាំទ្រ​ ពួក​គេ​កំពុង​ស្រមៃ​ តែ​អញ្ចឹង​បាន​ទាល់​តែ​ស្ដង់ដា​ Man Utd យើង​ល្អ​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ទើប​តែ​ចាប់​ផ្ដើម​ល្អ​ យើង​នៅ​ឆ្ងាយ​ទៀត​ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​ទៀត​ អញ្ចឹង​វា​ទាមទារ​ការ​ខិត​ខំ​ ទាល់​យើង​ខំ​ធ្វើ​ទាំង​អស់​គ្នា​ នាំ​មក​នូវ​ស្ដង់ដា​ខ្ពស់​នៅ​ Carrington នេះ​ “៕ លោក​បាន​បន្ត​ថា​៖” យើង​ត្រូវ​តែ​ល្អ​ប្រសើរ​ជា​និច្ច​បើ​ចង់​ឈ្នះ​ពាន​។ យើង​ត្រូវ​ឈ្នះ​រាល់​ការ​ប្រកួត​ នេះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ត្រូវ​មើល​ឃើញ​។ អ្វី​ដែល​យើង​ខិត​ខំ​រហូត​មក​ គឺ​យើង​ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​នាំ​មក​នូវ​ស្ដង់ដា​ខ្ពស់​ បង្កើត​នូវ​ភាព​ឈ្នះ​រហូត​។​ អញ្ចឹង​ហើយ​នៅ​ខណៈ​នេះ​ខ្ញុំ​គិត​ថា​ យើង​មិន​ទាន់​កម្រិត​ហ្នឹង​ដើម្បី​ប្រកួត​ប្រជែង​ដណ្ដើម​យក​ពាន​ហ្នឹង​ទេ​ តែ​យើង​កំពុង​ដើរ​លើ​ទិសដៅ​ហ្នឹង​បាន​ល្អ​ហើយ​។ យើង​ត្រូវ​បាន​ខិត​ខំ​លើ​ទិសដៅ​ហ្នឹង​ទៀត​ “។ Man Utd ឈ្នះ​៤ប្រកួត​ជាប់​ៗ​គ្នា​នៅ​ក្នុង​ក្របខ័ណ្ឌ​ PL ដោយ​ឈ្នះ​នឹង​ Liverpool, Southampton, Leicester City និង​ Arsenal ៕