Ten Hag ថា​ Ronaldo នឹង​បន្ត​នៅ​ Man Utd ទៀត

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​ធ្វើ​ឆ្លើយ​នឹង​សំនួរ​អ្នក​កាសែត​ទាក់ទង​នឹង​អនាគត​របស់​ ខ្សែប្រយុទ្ធ​ Cristiano Ronaldo នៅ​ក្លឹប​លោក​យ៉ាង​ណា​ដែរ​ខណៈ​រដូវកាល​ទិញ​ដូរ​លក់​កីឡាករ​ដល់​ថ្ងៃ​ចុងក្រោយ​ហើយ​ដោយ​លោក​បាន​ឆ្លើយ​ថា​ គេ​នឹង​នៅ​បន្ត​។

លោក​ Ten Hag បាន​និយាយ​ថា​៖” ដូច​បាន​ឃើញ​ច្បាស់​ណាស់​ (ចង់​សំដៅ​ Ronaldo នឹង​នៅ​បន្ត​)។ ដូច​ខ្ញុំ​ធ្លាប់​បាន​និយាយ​អញ្ចឹង​ យើង​ត្រូវ​ការ​កីឡាករ​ដែល​មាន​គុណភាព​ យើង​ត្រូវ​ការ​កីឡាករ​ច្រើន​ដើម្បី​មក​ជួយ​ទប់​ទល់​គ្រប់​ការ​ប្រកួត​ ដើម្បី​ទប់​ទម្រង់​លេង​យើង​ឲ្យ​នៅ​ដដែល​ ដោយ​នេះ​ជា​អ្វី​ដែល​យើង​ខិត​ខំ​ប្រឺង​ប្រែង​ធ្វើ​ឲ្យ​បាន​”។ លោក Ten Hag ក៏​បាន​លើកឡើង​ផង​ដែរថាក្រុម​ Man Utd ទាំង​មូល​នេះ​មិន​រុះរើ​ទៀត​​ទេ​សម្រាប់​រយៈពេល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២២ ដល់​ខែ​មករា​ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ ដូច្នេះទាំង​ Ronaldo និង​ Aaron Wan Bissaka នឹង​បន្ត​នៅ​ក្លឹប​នេះ​ដដែល​ក្នុង​រយៈពេល​ខាង​មុខ​នេះ។ ទាក់ទង​នឹង​ Ronaldo ត្រូវ​បាន​គេ​ដឹង​ថា​ កីឡាករ​នេះ​នៅ​តែ​ចង់​បាន​ចាចេញ​ពី​ Man Utd ដោយ​កំពុង​បន្ត​ដើរ​រក​ជម្រើស​ក្លឹប​ដែល​អាច​ផ្លាស់​ទៅ​បាន​៕