Ten Hag មិនប្រាកថា Cristiano Ronaldo និង Antony ចូលលេងទល់ Fulham ឬអត់ទេ

LIVERPOOL, ENGLAND - OCTOBER 09: Cristiano Ronaldo celebrates with Antony of Manchester United after scoring their team's second goal during the Premier League match between Everton FC and Manchester United at Goodison Park on October 09, 2022 in Liverpool, England. (Photo by Michael Regan/Getty Images)

លោក Erik Ten Hag បានបង្ហើបឲ្យដឹងថាលោកនៅមិនទាន់ច្បាស់ទេថា ខ្សែប្រយុទ្ធ Cristiano Ronaldo និង Antony អាចចូលលេងក្នុងការប្រកួត Premier League ទល់នឹង Fulham នាថ្ងៃទី១៣ខែវិច្ឆិកា បានដែរឬអត់។

ការប្រកួតនេះនឹងក្លាយជាការប្រកួតចុងក្រោយ មុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចូលមកដល់ខណៈដែល Ronaldo និង Antony សុទ្ធតែមានឈ្មោះក្នុងក្រុមជម្រើសជាតិសម្រាប់ធ្វើដំណើរទៅប្រទេស កាតា។ យ៉ាងណាមិញ Ronaldo បានខកខានការប្រកួតទល់នឹង Aston Villa ក្នុងពានរង្វាន់ Carabao Cup ម្ដងរួចមកហើយដោយសារមានជំងឺ ខណៈដែល Antony មានរបួសត្រង់ត្រគាក។ លោក Ten Hag បានបញ្ជាក់ថា៖ “ខ្ញុំមិនអាចធានាបានទេថាគេនឹងអាចចូលលេង ព្រោះគេបានឈឺនៅថ្ងៃនេះ។ គេនៅតែអាចជាសះស្បើយព្រោះវាមិនមែនជាជំងឺធ្ងន់ធ្ងរដែលត្រូវការពេលព្យាបាលរាប់ថ្ងៃឬអាទិត្យនោះទេ។ ខ្ញុំគិតថាវាអាចទៅរួចដែលគេអាចចូលលេងនៅថ្ងៃអាទិត្យ និងគេអាចនឹងនៅក្នុងក្រុមដែរ។ចំណែក Antony,ខ្ញុំមិនអាចបញ្ជាក់បានទេថាគេនឹងលេងក្នុងក្រុមនាថ្ងៃអាទិត្យឬអត់។ ប៉ុន្តែគេបានធូរច្រើននៅប៉ុន្មានថ្ងៃនេះហើយពួកយើងនឹងរង់ចាំមើលថ្ងៃស្អែក”៕